運営店舗

ហាងដែលកំពុងដំណើរការ

RingerHut

យើងផ្តោតសំខាន់ទៅលើការផ្តល់ជូននូវ Nagasaki champong, Sara-udon, គាវ ជាដើម។

រីងហ្គើរហាត់

រីងហ្គើរហាត់ “Ringer Hut” បានចាប់ផ្តើមនៅ “Nagasaki” នៅឆ្នាំ 1963 ក្នុងនាមជាភោជនីយដ្ឋានមួយឈ្មោះថា "Tonkatsu Hamakatsu" ។

នាពេលបច្ចុប្បន្ន សង្វាក់ផលិតកម្ម ប្រតិបត្តិការ ជាង100 កន្លែង សម្រាប់ភោជនីយដ្ឋាន Tonkatsu Hamakatsu ​​ និង មានភោជនីយដ្ឋាន Ringer Hut ជាង 550 កន្លែង ទូទាំងប្រទេសជប៉ុន។

Ringer Hut ត្រូវបានដាក់ឈ្មោះតាម លោក Frederick Ringer (1838-1907) គាត់ ជាអ្នកជំនួញជនជាតិ​​​​​​​​អង់គ្លេស ដែលជាជនដ៏ល្បីល្បាញតាំងពីយូរមកហើយ នៃ Nagasaki ។

ចាប់តាំងពីការកកើត Ringer Hut បានយកចិត្តទុកដាក់ជានិច្ច ក្នុងការប្រើប្រាស់គ្រឿងផ្សំស្រស់ៗក្នុងអាហារ ដើម្បីអោយអាហារប្រកបដោយគុណភាពខ្ពស់ និង ផ្តល់នូវអាហារសុខភាពដែលអតិថិជនអាចញ៉ាំជាមួយនឹងអារម្មណ៍ស្រស់ស្រាយ ។ សព្វថ្ងៃនេះ Nagasaki Champon និង Sara-udon របស់ពួកយើង ត្រូវបានមនុស្សជាច្រើនចូលចិត្តទូទាំងប្រទេសជប៉ុន។ យើងនឹងធ្វើការកាន់តែខ្លាំង ដើម្បីបង្កើនគុណភាព និងសេវាកម្មរបស់យើងនាពេលអនាគត ។ ដូច្នេះប្រជាជននៅក្រៅប្រទេសក៏អាចរីករាយជាមួយម្ហូបនៃគុណភាពជប៉ុនផងដែរ។

Nagasaki​ Champon គឺជា អាហារសុខភាព និងមានរសជាតិឆ្ងាញ់ជាមួយនឹងតុល្យភាពអាហារូបត្ថម្ភសម្បូរបែប។ គោលដៅរបស់ Ringer Hut គឺធ្វើឱ្យវាក្លាយទៅជាអាហារប្រចាំថ្ងៃសម្រាប់ពិភពលោកទាំងមូល។