理念

គោលនយោបាយរបស់ Ringer Hut

ការផ្ដល់ជូនលក្ខណៈពិសេសនៃគុណភាពជប៉ុន ដោយជនជាតិជប៉ុន
Ringer Hut មានគោលដៅ ធ្វើយ៉ាងណាឱ្យភ្ញៀវរបស់យើងទាំងអស់ រួមទាំងភ្ញៀវមកពីបណ្ដាលប្រទេសផ្សេងៗទៀតសប្បាយរីករាយ។

បេសកម្មសាជីវកម្មរបស់យើងគឺ "បដិសណ្ឋារកិច្ច និងជំនាញរបស់ Ringer Hut" ផ្តល់ជូននូវ បរិយាកាសក្នុងពេលបរិភោគអាហារដ៏រីករាយសម្រាប់ភ្ញៀវទាំងអស់។ Ringer Hut ផ្ដោតទៅលើ 5 សកម្មភាពដែលរួមមាន: ធានានូវអាហារដែលមានសុវត្ថិភាព គុណភាពខ្ពស់ និង ផ្ដល់នូវសុខភាពល្អ ផ្តល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះទៅកាន់អតិថិជន គោរពមនុស្សជាតិ និងអភិវឌ្ឍលក្ខខណ្ឌការងារអោយកាន់តែប្រសើរឡើង ការពារធម្មជាតិ និងបរិស្ថាន រួមចំណែកដល់សហគមន៍មូលដ្ឋាន។

សេចក្តីថ្លែងការណ៍សកម្មភាព (គោលការណ៍មូលដ្ឋាន)

1. យើងផ្តល់ជូននូវអាហារដែលមានគុណភាពល្អនិងមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ។

(តាមរយៈកិច្ចខិតខំប្រឹងប្រែងដើម្បីធានានូវអាហារមានគុណភាព និងសុវត្ថិភាព យើងផ្តល់អាហារដោយផ្ដោតសំខាន់ទៅលើសុខភាពរបស់អតិថិជន និងអាហារដែលមានតម្លៃសមរម្យ។ )

2. យើងខ្ញុំរីករាយនឹងទទួលនូវមតិយោបល់របស់អតិថិជន និងប្រើប្រាស់មតិយោបល់ទាំងនេះ ដើម្បីកែលំអរអោយកាន់តែប្រសើរឡើងបន្ថែមទៀត។

(យើងសូមស្វាគមន៍យ៉ាងស្មោះត្រង់នូវមតិយោបល់ មិនត្រឹមតែពីបុគ្គលិករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងខ្ញុំក៏រីករាយទទួលពីភាគីពាក់ព័ន្ធដូចជា៖ អតិថិជន ដៃគូអាជីវកម្ម ម្ចាស់ហ៊ុន និងអ្នកវិនិយោគដ៏ទៃទៀត ដែលរំពឹងអោយក្រុមហ៊ុនយើងខ្ញុំមានការរីកចម្រើន និង សមាជិក អង្គការមិនស្វែងរកប្រាក់ចំណេញ ដែលរួមចំណែកដល់សកម្មភាពសង្គម និងស្ថាប័នរដ្ឋបាលដែលទាមទារឱ្យមានការអនុលោមតាមច្បាប់។ ជាងនេះទៅទៀត យើងនឹងប្រើប្រាស់គំនិតទាំងនេះដើម្បីគ្រប់គ្រង និងលើកកំពស់ប្រតិបត្តិការអាជីវកម្មរបស់យើង។ )

3. យើងនឹងផ្ដល់នូវកន្លែងការងារដ៏រីករាយមួយ ហើយខិតខំធ្វើឱ្យវាកាន់តែមានផាសុកភាព និងកាន់តែប្រសើរ។

(យើងតែងតែផ្តល់តម្លៃដល់មនុស្សជាតិ រៀបចំលក្ខខណ្ឌសមស្របសម្រាប់ការកសាងសមត្ថភាព ការវាយតម្លៃ និងការយកចិត្តទុកដាក់ និងការបង្កើតកន្លែងការងារមួយដែលផ្តល់ឱ្យបុគ្គលិកនូវការលើកទឹកចិត្ត។ យើងក៏បន្តស្វែងយល់ដឹងអំពីសុខភាព និង វប្បធម៌នៅក្នុងជីវិតឯកជន។)

4. យើងផ្តល់តម្លៃដល់ធម្មជាតិ និងបរិស្ថាន ដែលជាភោជនីយដ្ឋានដែលត្រូវបានស្រឡាញ់ និងចូលចិត្តពីប្រជាជនក្នុងតំបន់។

(ក្នុងនាមជាសមាជិកនៃសហគមន៍មូលដ្ឋាន យើងធ្វើការកាត់បន្ថយផលប៉ះពាល់លើបរិស្ថាននៅជុំវិញសាខារបស់យើង (រោងចក្រនិងភោជនីយដ្ឋាន) ក៏ដូចជាការផលិតអាហារ ដោយផ្ដោតចម្បងទៅលើ ធម្មជាតិ និងបរិស្ថាន។ )

5. យើងរកឃើញ និងអភិវឌ្ឍ "វប្បធម៌នៃការធ្វើម្ហូប” ក្នុងពិភពលោក ក្នុងប្រទេសជប៉ុន ក៏ដូចជា ស្រុកកំណើតរបស់យើង។

(នៅទូទាំងពិភពលោក ក្នុងប្រទេសជប៉ុន និង នៅគ្រប់តំបន់ដែលយើងរស់នៅ មានអាហារប្រពៃណីដែលជនជាតិដើម បានបង្កើតឡើង ហើយវាជាវប្បធម៌ធ្វើម្ហូប ដែលពួកគេស្រឡាញ់ចូលចិត្ត។ ដូចគ្នានេះដែរ មានប្រជាជនដើម បានធ្វើការខិតខំប្រឹងប្រែងរក្សាសម្បត្តិវប្បធម៌នេះទុក (ដូចជាវិធីសាស្រ្តផលិត ទំនៀមទម្លាប់ក្នុងតំបន់ និងការប្តេជ្ញាចិត្ត)។ តាមរយៈការស្វែងរក និងអភិវឌ្ឍ នូវវប្បធម៌ដ៏ស្រស់ស្អាតទាំងនេះ យើងក៏បន្តរួមចំណែកដល់សហគមន៍មូលដ្ឋាន។

ដើម្បីសម្រេចបាននូវទស្សនៈគ្រប់គ្រងនេះ យើងអនុវត្តតាមច្បាប់ទាក់ទងនឹងសកម្មភាពសាជីវកម្មរបស់ Ringer Hut បទដ្ឋានសង្គម និងវិន័យ និងកសាងទស្សនៈសុជីវធម៌ និងសីលធម៌ និង ការទទួលខុសត្រូវខ្ពស់ ជាធាតុសំខាន់ដើម្បីចូលរួមក្នុងការទទួលខុសត្រូវក្នុងសង្គម ។ យើងដើរតួជាមូលដ្ឋានដើម្បី "យើងនឹងក្លាយជាក្រុមហ៊ុនមួយដែលត្រូវបានគេទទួលស្គាល់ ថាជាភោជនីយដ្ឋានឯកទេស ដែលអាចជឿទុកចិត្តបាន ដោយអតិថិជនរបស់យើង ហើយជាកន្លែងការងារដែលបុគ្គលិកមានមោទនភាពក្នុងការងាររបស់ពួកគេ" ។